À proposConditionsConfidentialitéContact
 
Actualisation
In Conversation Podcast

In Conversation Podcast

Date de sortie : 2026-01-09
© lynaK 2026
In Conversation Podcast - QR Code
2 épisodes
Audio
Écouter sur Apple Podcasts
2 épisodes
Audio
Écouter sur Apple Podcasts
Date de sortie : 2026-01-09
© lynaK 2026
L’épisode le plus récent
EP 01 | Koeurm Kolab

EP 01 | Koeurm Kolab

ប្រវត្តិរូបសង្ខេបសិល្បករ គឿម​ កូឡាប (កើត​ឆ្នាំ ១៩៨៧ នៅ​ខេត្ត​បាតដំបង​ ប្រ​ទេស​កម្ពុជា) បាន
Durée : 45:56
ប្រវត្តិរូបសង្ខេបសិល្បករ
គឿម​ កូឡាប (កើត​ឆ្នាំ ១៩៨៧ នៅ​ខេត្ត​បាតដំបង​ ប្រ​ទេស​កម្ពុជា) បាន​បញ្ចប់​ការ​សិក្សា ពី​សាលាហ្វារ​ពន្លឺ​សិល្បៈ​ ផ្នែក​សិល្បៈសូនរូប​ ក្នុងឆ្នាំ​ ២០០៧,​ ​ផ្នែក​​​គំនូរ​ជីវចល ​នៅខេត្ត​បាត់ដំបង​ ឆ្នាំ​២០១០ និង​បាន​បញ្ចប់ការ​សិក្សា​ផ្នែក​ សិល្បៈចក្ខុទស្សន៍​ ពី ​សាលាសិល្បៈ​អនុវត្ត​ និង​រចនា ​ពី​ Ecole Pivaut នៅប្រ​ទេស​បារាំង ក្នុង​ឆ្នាំ​២០១៤។ សព្វ​ថ្ងៃ​គាត់​​ជា​គ្រូ​បង្រៀនផ្នែក​​គំនូរ​ជីវចល និង​គំនូរផាត់ពណ៍ ​នៅ​ហ្វារពន្លឺសិល្បៈ​ នៅខេត្ត​បាត់ដំបង។ ស្នាដៃរបស់​គាត់​ស្វែង​យល់​ពី​មនុស្ស​ជាតិ​ ការផ្លាស់​ប្តូរ​សង្គម និង​ការ​ផ្លាស់​ប្តូរ​បរិស្ថាន។ ​កូឡាប ​បាន​​​ឈ្នះ​​ជ័យ​លាភី​វង្វាន់​មាស​ពី​ white Canvas Cambodia ២០២០​ ដែល​រៀបចំឡើង​ដោយ Social Compass Cambodia។ ពិព័រណ៍របស់​គាត់​រួម​មាន​​​​​ពិព័រណ៍ Penh Art, វិចិត្រសាល​ AIR, Factory Phnom Penh, Cambodia (ឆ្នាំ​២០២១)​; កេរគ្មានឈ្មោះ, គម្រោងសិល្បៈ​ស-ស, ទីក្រុង​ភ្នំពេញ; សិល្បៈតាម​ប្រ​ពន្ធ័អនឡាញ​​អន្តរជាតិ​នៅ​ Sanskar Bharti and Lalit Kala Akademy នៅ​ទីក្រុង​ញ៉ូវ​ដាលី​ ប្រ​ទេស​ឥណ្ឌា; White Canvas Cambodia, នៅ​ lRoHA​ ទីក្រុង​ភ្នំពេញ ប្រ​ទេស​កម្ពុជា​(ឆ្នាំ​២០២០); Un Petit Marceau, Alliance Francaise នៅ​ខេត្ត​​សៀមរាប; Ansan International Environmental នៅ​សារមន្ទី Danwon Art Museum, Ansan ប្រ​ទេស​កូរ៉េ (ឆ្នាំ​២០១៩); និង វាលស្រែ​ប្រ​ទេស​កម្ពុជា នៅ​ Millon ទីក្រុង​ប៉ារីស​ ប្រ​ទេស​បារាំង (ឆ្នាំ​២០១៨)។
Koeurm Kolab (b. 1987 in Battambang Province, Cambodia) graduated from Phare Ponleu Selpak’s School of Visual and Applied Arts in 2007 and ​​Animation in 2010; graduated in Visual Arts from Ecole Pivaut School of Applied Art and Design in France in 2014. Currently, she is a Visual Arts and Animation teacher at Phare Ponleu Selpak. Her works explore humanity, social change, and environmental change. Kolab won Gold Prize from White Canvas Cambodia 2020, organized by Social Compass Cambodia. Her recent exhibitions include Penh Art, AIR Gallery, Factory Phnom Penh, Cambodia (2021); Anonymous Heirloom, Sa Sa Art Projects, Phnom Penh, Cambodia; International online Art Exhibition, Sangskar Bhart, and Lalit Kala Akademy, New Delhi, India; White Canvas Cambodia, lRoHa, Phnom Penh, Cambodia (2020); Un Petit Marceau, Alliance Francaise, Siem Reap; Ansan International Environmental, Danwon Art Museum, Ansan, Korea (2019); and Cambodians of the Rice Fields, Millon, Paris, France (2018).
The “In Conversation” podcast project was initiated and produced by Kourn Lyna, with technical support from Mr. Chhum Phanith. For season 1, we received funding from the 2025 Cambodia Living Arts Dam Dos grant.
ស្វែងយល់បន្ថែមពីសិល្បករ គឿម​ កូឡាប៖
https://tinyurl.com/52ec5363
Id. d’épisode : 1000744434342
GUID : 6c26d099-7b18-4cf6-b531-17031926c45f
Date de publication : 9/1/2026 à 10:56:40

Description

លម្អិត​
ជំរាបសួរ សូមស្វាគមន៍មកកាន់​ «ការសន្ទនា» ផតខាស់​
លម្អិត​
ផតខាស់ «ការសន្ទនា» គឺជាការជជែកពិភាក្សារវាងអ្នក​សម្របសម្រួល លីណា​ ជាមួយវាគ្មិន​នៅស្ទូឌីយោផ្ទាល់របស់​ពួកគាត់លើប្រ​ធានបទសិល្បៈ​។​​ យើង​នឹង​ជួបជាមួយ​នឹង​​សិល្បករ អ្នករៀបចំពិព័រណ៍ អ្នកធ្វើការផ្នែកវប្បធម៍ ។ល។ និង​​។ល។ គម្រោងនេះ មានមូលគំនិត ផ្តល់ជាទំរង់បន្ថែមទៅកាន់ទស្សនិកជន ដើម្បីស្វែង​យល់អំពីវិស័យសិល្បៈ សិល្បករខ្មែរ ការបង្កើត​ស្នាដៃសិល្បៈ ដំណើរជីវិត ភាពប្រឈម និង ការចែករំលែកគំនិតផ្សេងៗដោយសិល្បករ (ឬ វាគ្មិន)របស់យើង។ គម្រោងនេះ មានទម្រង់ផ្សព្វផ្សាយក្នុងបណ្តាញសង្គមជា សំឡេង និង វីដេអូ ជាភាសាខ្មែរ​ដែលមានជាអក្សរអង់គ្លេសរត់ពីក្រោម។​
អំពីអ្នកសម្របសម្រួល​
លីណា​ គឺ​ជា​អ្នក​សម្របសម្រួល​កម្មវិធី​ឯករាជ្យ​ធ្វើ​ការលើវិស័យសិល្បៈ​ និង វប្បធម៌​តាំងពីឆ្នាំ​២០១៥មក។ គាត់​មានបទពិសោធន៍ជាអ្នក​គ្រប់គ្រងកម្មវិធីនៅគម្រោងសិល្បៈស-ស, ជំនួយការអ្នក​រៀបចំពិព័រណ៍ ជាផលិតករភាពយន្ត​ និង​ជាមគ្គទេសក៍ស្ថាបត្យកម្មក្នុង​គម្រោងវណ្ណម៉ូលីវណ្ណនៅអគារ​ប៊ូឌីង ស កាលពីឆ្នាំ​២០១៦-២០១៧។ ដោយជឿជាក់យ៉ាងមុតមាំលើសមត្ថភាពនៅក្នុងវិស័យសិល្បៈ និងភាពយន្តក្នុងការបំផុសគំនិត និងជំរុញការស្វែងយល់លើវប្បធម៌នានា លីណា តែងសាទរចំពោះការស្វែងរកគំនិតថ្មីៗ ដោយសហការជាមួយ​សិល្បករ អ្នកជំនាញ​ និង​ ផលិតករ ដើម្បី​ជំរុញព្រំដែននៃបច្ចេកទេសនៃការបង្កើត និង និទាន​អំពីសាច់រឿងទៅកាន់​ទស្សនិកជននូវ​បំណងប្រាថ្នាដែលនាំមកនូវចក្ខុវិស័យប្រកបដោយការច្នៃប្រឌិត​។
គម្រោងផតខាស់ «ការសន្ទនា» ផ្តួចផ្តើម និង​ បង្កើតដោយ​ គួន​ លីណា សហការផលិត​ផ្នែក​បច្ចេកទេស​ដោយ​លោក​ ឈុំ ផានិត​ និង​ទទួលបានការគាំទ្រ​ថវិកាចាប់ផ្តើម​ពី

Apple Podcasts : Avis des utilisateurs

Pas d'entrée